Header Ads Widget

Responsive Advertisement

Ticker

6/recent/ticker-posts

កុំអាលចេញធ្វើជំនួញអីប្រសិនណាអ្នកមិនទាន់ដឹងរឿងទាំង 3 នេះទេ

 កុំអាលចេញធ្វើជំនួញអីប្រសិនណាអ្នកមិនទាន់ដឹងរឿងទាំង 3 នេះទេ


នេះគឺជាវិធីសាស្ត្របីយ៉ាងដើម្បីធ្វើឱ្យអ្នកឈ្នះសង្គ្រាមធ្វើពាណិជ្ជកម្ម។ ការធ្វើសង្គ្រាមពាណិជ្ជកម្មគឺជាការធ្វើសង្គ្រាមមួយបែប។ ការដែលអ្នកត្រូវប្រកួតប្រជែងជាមួយគេ ការដែលអ្នកត្រូវប្រមែប្រមូលនូវប្រាក់ចំណេញឲ្យបានច្រើន ហើយអ្វីអ្វីទាំងអស់នេះវាហាក់ដូចជាអ្នកកំពុងធ្វើសង្គ្រាមអញ្ចឹងដែរ។ វាហាក់ដូចជាអ្នកកំពុងតែធ្វើសង្គ្រាមដើម្បីដណ្ដើមយកទឹកដីផ្សេងៗពីអ្នកដទៃ។ ការធ្វើមុខជំនួញគឺវាហាក់បីដូចជាការធ្វើសង្គ្រាមម្យ៉ាងដែរ។ ខ្ញុំនឹងប្រាប់អ្នកពីវិធីសាស្ត្របីយ៉ាងដើម្បីយកឈ្នះក្នុងការធ្វើសង្គ្រាមពាណិជ្ជកម្មនេះ។

រឿងទី 1: ការធ្វើមុខជំនួញ​គឺជាការធ្វើសង្គ្រាមខាងគំនិតមិនមែនជាការធ្វើសង្គ្រាមដោយប្រើកម្លាំងនោះទេ


តើឃ្លានេះមានន័យដូចម្ដេចទៅ
? មានមនុស្សភាគច្រើន នៅពេលដែលពួកគេចាប់ផ្ដើមបើកមុខជំនួញ ពួកគេតែងតែគិតថាការធ្វើមុខជំនួញគឺជាការធ្វើសង្គ្រាមដោយការកម្លាំង។ អ្នកណាដែលបញ្ចេញកំលាំងច្រើនជាងគេអ្នកនោះនឹងឈ្នះ។ តាមការពិតទៅវាមិនដូច្នោះទេ។ ការធ្វើមុខជំនួញគឺជាការធ្វើសង្គ្រាមខាងគំនិត។ មានអ្នកខ្លះធ្លាប់យល់ច្រឡំថា គាត់ធ្លាប់ធ្វើការឲ្យគេហើយគាត់ក្រោយមកទៀតក៏ចេញរកស៊ីខាងមុខជំនួញដោយខ្លួនឯង។ ពីមុនគាត់ធ្លាប់ធ្វើជាកូនចៅគេដែលជួសជុលខាងគ្រឿងចក្រក្នុងផ្នែកជួសជុលមួយនៅក្នុងរោងចក្រ មួយកន្លែង។​ ពេលគាត់ឈប់ធ្វើការឱ្យគេហើយមកប្រកបមុខរបរដោយខ្លួនឯង គាត់គិតទៀតថាពីមុនគាត់ធ្វើការឱ្យគេដើម្បីយកប្រាក់ខែ គឺធ្វើការដោយម៉ៅការងារថាក្នុងមួយខែគាត់រកបានកម្រៃប៉ុន្មាន។ តែពេលនេះគាត់កំពុងតែបើជាក្រុមហ៊ុនដោយខ្លួនឯង។ តើអ្នកគិតវាគាត់កំពុងធ្វើជំនួញដែរឬទេ?​ អ្នកអាចគិតថាកម្រៃដែលអ្នករកបានពីការជួសជុលគ្រឿងចក្រទាំងនេះគឺអាស្រ័យលើពេលវេលាដែលអ្នកធ្វើ ហើយអ្នកមានអារម្មណ៍ថាអ្នករកបានកម្រៃច្រើនជាងមុន។ អ្នកក៏ហៅវាថានេះការធ្វើជំនួញដោយខ្លួនឯង។ 


តាមពិតទៅនេះមិនមែនគេហៅថាការធ្វើជំនួញឬការប្រកបរបស់ខ្លួនឯងអីនោះទេ។ ការធ្វើរបៀបនេះគេមិនហៅថាការធ្វើជំនួញនោះឡើយ។ ពេលណាក៏ដោយឲ្យតែអ្នកធ្វើមុខជំនួញដែលប្រើប្រាស់ពេលវេលានិងកម្លាំងរបស់អ្នកក្នុងការធ្វើមុខជំនួញនោះ នោះគេមិនហៅវាថាជាការធ្វើមុខជំនួញអ្វីនោះទេ។ ចំពោះការធ្វើមុខជំនួញពិតប្រាកដ អ្វីដែលអ្នកត្រូវធ្វើនោះគឺអ្នកមិនត្រូវចូលរួមក្នុងការធ្វើសកម្មភាពទាំងនោះឡើយហើយក៏មិនចេញកម្លាំងធ្វើវាដែរ។ ដូច្នេះអ្នកអាចមានពេលវេលាគិតនិងលទ្ធភាពក្នុងការពង្រីកមុខរបរបាននៅផ្ទះអនាគត។ 

ការធ្វើមុខជំនួញវាមិនមែនជាការធ្វើវិនិយោគទៅលើពេលវេលាដើម្បីដូរយកប្រាក់កម្រៃនោះឡើយ។ ការធ្វើមុខជំនួញពិតប្រាកដគឺជាការវិនិយោគគំនិតដើម្បីទទួលបានប្រាក់ចំណេញ។ ឧបមាថាឥឡូវនេះអ្នកមានរូបមន្តធ្វើអាហារដ៏ល្អមួយអ្នកអាចយករូបមន្តនេះដើម្បីលក់ឲ្យអ្នកដទៃដើម្បីបើកជាហ្វ្រេនឆាយបានជាច្រើនកន្លែងទៀត។ នេះមានន័យថាអ្នកកំពុងលក់គំនិត។ ដូច្នេះរឿងទីមួយដែលអ្នកត្រូវគិតគឺថាការធ្វើមុខជំនួញគឺជាការធ្វើសង្គ្រាមដោយប្រើគំនិត។

រឿងទី 2: ការធ្វើមុខជំនួញគឺជាការធ្វើសង្គ្រាមដោយសន្សំសំចៃកម្លាំង

តើគំនិតបានមកពីណា? គំនិតគឺជាគំនិតនៃការសន្សំសំចៃកម្លាំង។ ពេលដែលអ្នកជំនួញពិភាក្សាគ្នា គេមិនដែលនិយាយរអ្នកកំពុងប្រឹងធ្វើការងារកម្រិតណានោះទេ។ គេតែងតែជាមួយគ្នាថា តើអ្នកបានធ្វើជំនួញដោយសន្សំកម្លាំងបានប៉ុណ្ណា?តើការសន្សំសំចៃកម្លាំងនេះមានន័យថាម៉េចទៅ? គឺវាមានន័យថា ការដែលបើកសាខាបានច្រើននោះអី។ 


ឧបមាថាប្រសិនបើអ្នកបើកមុខរបររកស៊ីដោយខ្លួនឯងដោយបើកកន្លែងជួសជុលគ្រឿងចក្រ ហើយជាអ្នកជួសជុលគ្រឿងចក្រនោះដោយខ្លួនឯង។ ការធ្វើបែបនេះគេមិនហៅថាការធ្វើមុខជំនួញទេ។ តែប្រសិនបើអ្នកអាចបំបែកខ្លួនអ្នកឲ្យចេញជា 10 នាក់ 20 នាក់ឬ 30 នាក់វិញ
[​ដោយការជួលគេធ្វើការជំនួស] ឬ​អ្នកមានប្រព័ន្ធក្នុងការជួសជុលគ្រឿងចក្រនោះដោយប្រើពេលវេលាតិចជាងមុន នោះទើបអ្នក[មានពេលគិត]ពង្រីកមុខរបរបាន។ ប្រសិនបើអ្នកមានរូបមន្តធ្វើអាហារដែលមានរសជាតិឆ្ងាញ់ ហើយអ្នកចេញរកស៊ីបើកភោជនីយដ្ឋានដោយខ្លួនឯង ហើយក្នុងការបើករកស៊ីនោះអ្នកបានបញ្ចេញកម្លាំងនិងពេលវេលាទៅទាំងអស់ទៅលើវា នេះគេមិនហៅថាជាការធ្វើមុខជំនួញទេ។ ប៉ុន្តែប្រសិនណាអ្នកមានសមត្ថភាពក្នុងការពង្រីកឱ្យបាន 1000 សាខា អ្នកអាចលក់បានប្រាក់កម្រៃច្រើន។ អ្នកត្រូវឱ្យគេធ្វើការជំនួសអ្នកឱ្យបាន ដូចជា McDonald'sSeven-Eleven ជាដើមដែលពួកគេមានសមត្ថភាពក្នុងការពង្រីកសាខាបានច្រើន។ នេះហើយគេហៅថាការធ្វើមុខជំនួញពិតប្រាកដ។ 

ដូច្នេះការធ្វើមុខជំនួញគឺជាការធ្វើសង្គ្រាមដោយសន្សំសំចៃកម្លាំង។ វាមានន័យថា ការធ្វើជំនួញគឺជាការដែលយកប្រាក់អ្នកដទៃមកសន្សំប្រាក់ឲ្យអ្នកបាននិងការយកកម្លាំងពលកម្មអ្នកដទៃមកធ្វើការជំនួសកម្លាំងអ្នកបាន។ ដូច្នេះអ្នកដែលចេះវិធីសាស្រ្តក្នុងការសន្សំសំចៃកម្លាំងខ្លួនឯងគឺជាអ្នកដែលចេះធ្វើជំនួញពិតប្រាកដ។

រឿងទី 3: ការធ្វើមុខជំនួញគឺជាការទស្សន៍ទាយដល់ថ្ងៃអនាគតបានត្រឹមត្រូវ

អ្នកដែលទស្សន៍ទាយដឹងអនាគតត្រឹមត្រូវគឺជាអ្នកដែលធ្វើជំនួញយក ឈ្នះគេបាន។ កាលដែលខ្ញុំនិយាយបែបនេះ ខ្ញុំមិនសំដៅទៅមើលគ្រូទស្សន៍ទាយអីនោះទេ។ ខ្ញុំចង់សំដៅថា អ្នកចេះទស្សន៍ទាយដឹងទេថាតើទីផ្សារនៅថ្ងៃអនាគតថាវានឹងទៅជាយ៉ាងណា? ហើយអនាគតពិភពលោកវានឹងប្រែទៅជាយ៉ាងដូចម្ដេច? បើអ្នកអាចសង្កេតមើលព្រឹត្តិការណ៍នៅពេលបច្ចុប្បន្ន តើអ្នកអាចទាយ

បានថាតើបញ្ហានេះនៅពេលអនាគតយើងគួរតែដោះស្រាយចំណុចអ្វីខ្លះ?​ ហើយអ្នកដោះស្រាយវាយ៉ាងដូចម្ដេច?។ ប្រសិនបើអ្នកចេះប្រមើលឃើញនៅថ្ងៃអនាគតទុកជាមុនបានឆុត នោះអ្នកអាចបង្កើតមុខជំនួញត្រៀមទុកជាមុន។ តើអ្វីដែលអ្នកគ្រោងធ្វើនោះមានកើតពិតប្រាកដដែរឬទេ
? ប្រសិនបើអ្នកមើលធ្លុះបញ្ហាហើយហើយអ្នកបានត្រៀមដោះស្រាយទុកជាមុនរួចហើយ នោះអ្នកនឹងមានឱកាសធ្វើជំនួយបានជោគជ័យ។ 
 
            សរុបសេចក្តីមក ប្រសិនអ្នកចង់យកឈ្នះការធ្វើមុខជំនួញ អ្នកត្រូវចាំរឿងទាំង 3 យ៉ាងនេះ​ 1) ការធ្វើមុខជំនួញគឺជាការធ្វើសង្គ្រាមខាងគំនិតមិនមែនជាការធ្វើសង្គ្រាមដោយប្រើកម្លាំងនោះទេ 2) ការធ្វើមុខជំនួញគឺជាការធ្វើសង្គ្រាមដោយសន្សំសំចៃកម្លាំង និង 3) ការធ្វើមុខជំនួញគឺជាការទស្សន៍ទាយដល់ថ្ងៃអនាគតបានត្រឹមត្រូវ។

Post a Comment

0 Comments