នេះគឺជាវិធីសាស្រ្ត 3 យ៉ាងដើម្បីជួយឲ្យអ្នកដោះបំណុលបានលឿន
ប្រសិនបើអ្នកមានជាប់បំណុលគេ
អ្នកគួរតែអានវិធីសាស្ត្រទាំងបីយ៉ាងខាងក្រោមនេះ។
វិធីទី1: អ្នកត្រូវដោះបំណុលដុំតូចៗជាមុនសិន
ប្រសិនណាអ្នកមានបំណុលច្រើន អ្នកត្រូវតែដោះបំណុលតូចៗ ជាមុនសិន។ តើព្រោះហេតុអ្វីទៅ? ព្រោះថា អ្នកដែលមានជាប់បំណុលគេ តែងតែមានអារម្មណ៍មិនសូវល្អប៉ុន្មាននោះទេ។ អ្នកតែងតែមានអារម្មណ៍ថាខ្លួននៅជាប់ភារកិច្ចអ្វីយ៉ាង។ ប្រសិនណាអ្នកចង់ដោះបំណុលដុំធំៗតែម្ដង អ្នកនឹងមានអារម្មណ៍តែងតែគិតថា តើត្រូវដោះប៉ុន្មានទៀតទើបចប់ តើដោះសរុបប៉ុន្មានទៀតទើបចប់។ វាហាក់ដូចជាអ្នកកំពុងយកអំបិលចាក់ទៅចាក់ក្នុងសមុទ្រអញ្ចឹង។ ថ្ងៃណាទើបទៅចាក់បំពេញសមុទ្របានទេ។ តែប្រសិនណាអ្នកដោះបំណុលម្ដងបន្តិចៗ អ្នកនឹងមានអារម្មណ៍ថា ថ្ងៃនេះខ្ញុំបានដោះបំណុលមួយដុំតូច ថ្ងៃក្រោយនឹងដោះបំណុលមួយដុំតូចទៀត ហើយអ្នកនៅតែបន្តដោះបំណុលដុំតូចៗបន្ថែមទៀតម្ដងបន្តិចៗ នោះអ្នកនឹងនាមអារម្មណ៍ធូរស្រាលនិងធ្វើឱ្យខ្លួនឯងសប្បាយចិត្តជាងមុនមិនខាន។ ដូច្នេះវិធីសាស្ត្រនៃការបំណុលគឺ អ្នកគួរតែដោះបំណុលជាដុំតូចជាមុនសិនជាមុនសិន។
វិធីទី 2: ប្រសិនអ្នកមានបំណុល
អ្វីដែលអ្នកត្រូវធ្វើនោះគឺមិនមែនការសន្សំលុយតែម្យ៉ាងនោះទេ
តាមពិតទៅការសន្សំលុយគឺពិតជាអាចជួយបានខ្លះមែន ក៏ប៉ុន្តែវាមិនមែនជារឿងដែលត្រូវគិតធ្វើមុនគេនោះទេ។ វាមិនមែនជាអ្វីដែលអ្នកត្រូវគិតក្នុងការដោះបំណុលដោយការសន្សំនោះទេ។ ឧបមារថា ឥឡូវអ្នកជំពាក់បំណុលគេមួយលានបាត អ្នកសន្សំប្រាក់បាន 5000 បាតក្នុងមួយខែ គិតទៅអ្នកនឹងត្រូវចំណាយរយៈពេលប្រហែល 16 ឆ្នាំក្នុងការសន្សំដើម្បីយកលុយទៅដោះបំណុល ។
ឧបមារ បើអ្នកចង់ដោះបំណុលដោយការសន្សំឲ្យបានច្រើនជាងមុន ដោយការកាត់បន្ថយការចំណាយដើម្បីសន្សំឲ្យបាន 6000 បាតក្នុងមួយខែ នោះអ្នកអាចបំព្រួញរយៈពេលនៃការសងពី16 ឆ្នាំឲ្យធ្លាក់មកត្រឹម 14 ឆ្នាំ។ មានន័យថា ការធ្វើដូច្នេះវាក៏មិនសូវជាមានសារៈសំខាន់ប៉ុន្មានដែរចំពោះពេលវេលាដែលបានកាត់បន្ថយមកនោះ។ អ្វីដែលអ្នកត្រូវចាប់អារម្មណ៍ធ្វើនោះគឺមិនមែនចាប់អារម្មណ៍ទៅលើការបន្ថយពេលវេលាក្នុងការសងដោយការសន្សំលុយនោះទេ។ ប៉ុន្តែអ្នកត្រូវចាប់អារម្មណ៍ទៅលើការរកប្រាក់ចំណូលបន្ថែមអោយបានច្រើនជាមុន។ អ្នកត្រូវតែរកប្រាក់អោយបានជាដុំកំភួនធំៗ នោះអ្នកអាចដោះបំណុលបានម្ដងមួយដុំធំៗ។ ដូច្នេះដើម្បីរកប្រាក់ទាំងនេះ អ្នកត្រូវតែធ្វើជំនួញឬក៏ត្រូវធ្វើការងារ។ អ្នកត្រូវតែស្វះស្វែងរកលុយអោយបានច្រើនជាងមុន ជំនួសឲ្យការសន្សំប្រាក់ដែលមានបន្តិចបន្តួច ។
វិធីទី 3: ការងារដែលអ្នកត្រូវរកដើម្បីរកប្រាក់អោយបានច្រើនជាងមុនគឺមិនមែនជាការងារដែលពឹងផ្អែកទៅលើពេលវេលានោះទេ
មានអ្នកសួរខ្ញុំថា តើធ្វើការងារអ្វីដើម្បីរកប្រាក់កម្រៃបានច្រើនជាងមុន? ចុះបើអ្នកទៅធ្វើការជាអ្នកបម្រើការនៅក្នុងភោជនីយដ្ឋានល្អទេ? ចំពោះការងារនេះ អ្នកណានឹងទទួលបានកម្រៃ 30 បាតក្នុងមួយម៉ោង ចុះបើអ្នកធ្វើការក្នុងមួយថ្ងៃ 5 ម៉ោង អ្នកនឹងបានកម្រៃ 150 បាតក្នុងមួយថ្ងៃ ។ប្រសិនបើអ្នកនៅតែបន្តធ្វើបែបនេះទៀត អ្នកប្រាកដជាពិបាកក្នុងការដោះបំណុលអោយរួចណាស់។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើនោះគឺ អ្នកត្រូវតែចាប់អារម្មណ៍ទៅលើប្រភេទការងារដែលអ្នកជ្រើសរើសធ្វើ។ អ្នកត្រូវធ្វើការងារទាំងឡាយណាដែលបានប្រាក់កម្រៃទៅតាមសមត្ថភាពរបស់អ្នក និងផលដែលហុចឲ្យដល់អ្នក។ អ្នកធ្វើអ្វីក៏បានឱ្យតែការងារហុចផលដល់អ្នកហើយមិនអាស្រ័យទៅតាមពេលវេលា។ នោះមានន័យថា អ្នកធ្វើការងារដើម្បីឲ្យបាន results based មិនមែន time based នោះទេ។
ពេលអ្នកចាប់ផ្ដើមធ្វើកិច្ចការនោះដំបូង អ្នកអាចមានអារម្មណ៍ថា អ្នកមិនអាចប្រកួតប្រជែងជាមួយគេបាននោះទេ ហើយអ្នកចាប់ផ្ដើមលើកដំបូង អ្នកតែងតែគិតថាអ្នកធ្វើមិនបាននោះទេ។ ប្រសិនណាបើអ្នកជាអ្នកលក់ អ្នកតែងតែគិតថា “ខ្ញុំលក់មិនកើតនោះទេ។ ខ្ញុំធ្វើមិនបានទេ។” អ្នកអាចគិតថាកិច្ចការនេះវាមិនល្អដូចកាលពីមុនដែលអ្នកធ្វើក្នុងមួយម៉ោងបាន 30 បាត។ តែយ៉ាងណាក៏ដោយប្រសិនបើអ្នកអភិវឌ្ឍសមត្ថភាពខ្លួនឯងម្ដងបន្តិចៗ ហើយអ្នកព្យាយាមលក់បន្តទៀត ឬអ្នកអាចចូលរៀនបន្ថែមទៀតដើម្បីហ្វឹកហាត់ខ្លួនឯងម្ដងបន្តិចៗ នោះអ្នកនឹងទទួលបានភាពជោគជ័យមិនខាន។ ផ្ទុយទៅវិញ បើអ្នកធ្វើកិច្ចការដែលអាស្រ័យលើពេលវេលា នោះការរកប្រាក់ចំណូលរបស់អ្នកក៏មានការកំណត់ទៅតាមពេលវេលាផងដែរ។ ដូច្នេះពេលវេលាមានកំណត់ ការរកប្រាក់របស់អ្នករបស់អ្នកដែលធ្វើតាមពេលវេលាក៏មានកំណត់ដូចគ្នា។ ប៉ុន្តែប្រសិនបើអ្នកធ្វើការដោយផ្អែកទៅលើលទ្ធផលជាជាចម្បង នោះអ្នកនឹងរកប្រាក់កម្រៃបានដោយគ្មានដែនកំណត់។
ឧទាហរណ៍ក្នុងមួយខែ អ្នកលក់បានតែមួយករណី។ តែបើអ្នកនៅតែបន្តអភិវឌ្ឍក្នុងការលក់បន្ថែមទៀត នោះអ្នកនឹងប្ដូរពី 1 ខែអ្នកលក់បានមួយករណី មកជាពីរសប្តាហ៍ អ្នកលក់បានមួយករណីវិញ។ តែបើអ្នកនៅតែបន្តអភិវឌ្ឍខ្លួនឯងទៀត នោះអ្នកនឹងអាចលក់បានបន្ថែមទៀត។ អ្នកអាចនឹងលក់បានច្រើនជាមុនដែលប្ដូរទៅជា 1 សប្តាហ៍ក្នុងមួយករណីកាន់តែល្អ។ សរុបមក អ្នកនឹងលក់បាន 4 ករណីក្នុង ១ខែ។ ដូចនេះ តើអ្នកទទួលបានកម្រៃបន្ថែមច្រើនប៉ុណ្ណា? បើអ្នកពូកែជាងហ្នឹងទៀត នៅក្នុងរយៈពេលតែបីថ្ងៃ អ្នកអាចលក់បានមួយករណី។ ដូចនេះចូរជ្រើសរើសកិច្ចការណាដែលដែលអាស្រ័យលើលទ្ធផល។ នោះអ្នកនឹងទទួលបានលទ្ធផលល្អជាងមុនមិនខាន។ ដំបូងអ្នកអាចមានអារម្មណ៍ថា ធ្វើមិនសូវបានល្អ។ តែបើអ្នកនៅតែបន្តព្យាយាមធ្វើកិច្ចការទាំងឡាយណាដែលបង្កើតបានជាផលដែលគ្មានដែនកំណត់ដូច្នេះ អ្នកនឹងអាចមានលទ្ធភាពរកប្រាក់ដោះបំណុលរបស់អ្នកបានលឿនជាងមុនផងដែរ។
0 Comments