Header Ads Widget

Responsive Advertisement

Ticker

6/recent/ticker-posts

នេះគឺជាទម្លាប់ 10 យ៉ាងដែលអ្នកត្រូវតែបញ្ឈប់ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន

 

នេះគឺជាទម្លាប់ 10 យ៉ាងដែលអ្នកត្រូវតែបញ្ឈប់ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន

មានមនុស្សជាច្រើនតែងតែនិយាយថាគាត់មិនមានដោយសារតែគាត់មានលុយ។ តាមការពិតទៅការដែលគាត់គ្មានលុយវាគ្រាន់តែជារោគសញ្ញានៃជម្ងឺតែប៉ុណ្ណោះ។ វាមិនមែនជាមូលហេតុដែលបង្កជាជំងឺនោះទេ។ មូលហេតុពិតប្រាកដដែលបង្កឱ្យគាត់គ្មានលុយគឺមកពីទម្លាប់មួយចំនួនដែលគាត់ធ្វើដដែលៗ ជាហេតុធ្វើឲ្យគាត់មិនអាចពង្រីកលុយរបស់គាត់បាន។ ហើយខ្ញុំនឹងប្រាប់ទម្លាប់ 10 យ៉ាងដែលអ្នកត្រូវតែបញ្ឈប់ ប្រសិនណាអ្នកចង់ក្លាយជាអ្នកមាន។

ទម្លាប់ទី 1 ដែលអ្នកគួរតែបញ្ឈប់គឺទម្លាប់ដាក់កំហុសលើអ្នកដទៃ

អ្នកសាកទៅសួរអ្នកលក់ដែលមិនដាច់មើល សួរថា ហេតុអ្វីបានជាគាត់លក់មិនដាច់? គាត់នឹងឆ្លើយដាក់ទោសលើអ្វីគ្រប់យ៉ាងទាំងអស់។ គាត់នឹងដាក់ទោសទៅលើអ្នកដឹកនាំល្អ សេដ្ឋកិច្ចមិនល្អ បន្ទោសថាមកពីភ្ញៀវមិនល្អ។ ប៉ុន្តែគាត់មិនដែលបន្ទោសខ្លួនគាត់ឡើយ។ គាត់មិនដែលបន្ទោសភាពទន់ខ្សោយផ្នែកធ្វើទីផ្សាររបស់គាត់ ភាពទន់ខ្សោយដែលគាត់គ្មានសមត្ថភាពលក់បាន ភាពទន់ខ្សោយដែលគាត់ធ្វើផែនការជំនួញគាត់ខុស និងភាពទន់ខ្សោយដែលគាត់គ្មានសមត្ថភាពក្នុងការទាក់ទាញ


អតិថិជនមកបាន។ ប្រសិន ណានៅតែបន្ទោសអ្នកដទៃបែបនេះ អ្នកនឹងគ្មានវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានោះទេ។ អ្នកមិនអាចទៅកែប្រែអ្នកដឹកនាំបាន។ អ្នកមិនអាចកែប្រែសេដ្ឋកិច្ចបានហើយអ្នកក៏មិនអាចកែប្រែភ្ញៀវទេសចរបានដែរ។ មានតែមនុស្សម្នាក់តែប៉ុណ្ណោះក្នុងលោកនេះដែលអ្នកអាចស្ដីបន្ទោសនឹងកែប្រែបាននោះគឺខ្លួនអ្នកហ្នឹងឯង។ ការដាក់ទោសខ្លួនឯងនិងនិយាយថា “នេះគឺជាកំហុសរបស់ខ្ញុំ” “ខ្ញុំនឹងត្រូវធ្វើអ្វីម្យ៉ាងដើម្បីដោះស្រាយវា”។ នោះគឺជាវិធីតែម្យ៉ាងដែលអ្នកអាចប្រមូលកម្លាំង នឹងអាចចាប់ផ្ដើមធ្វើដើម្បីដោះស្រាយបញ្ហារបស់អ្នកបាន។ ដូច្នេះទម្លាប់ទី
1 ដែលអ្នកត្រូវបញ្ឈប់គឺទម្លាប់ដាក់ទោសអ្នកដទៃ។

ទម្លាប់ទី2 ដែលអ្នកគួរតែបញ្ឈប់គឺទម្លាប់យកលេស

អ្នកក្រគឺជាអ្នករមែងតែងតែយកលេសដាក់ខ្លួនជានិច្ច។ រឿងពីរយ៉ាងដែលអ្នកមិនអាចធ្វើបានស្របពេលជាមួយគ្នានោះគឺ ការរកលុយ និង ការរកលេស។ ប្រសិនណាអ្នករកលេសអ្នកនឹងគ្មានពេលវេលាទៅរកលុយទេ។ តែប្រសិនណាអ្នករកលុយក៏គ្មានពេលវេលាណាទៅរកលេសដែរ។ អ្នកសាកទៅសួរអ្នកដទៃឲ្យបានច្រើនគ្នាលមើល។ ប្រសិនណាអ្នកចង់ធ្វើជំនួញអ្នកចង់ចាប់ផ្ដើមអ្វីថ្មីៗ ប៉ុន្តែអ្នកពោរពេញទៅដោយលេសពេញខ្លួន។ លេសនោះអាចជា នៅក្មេងពេក ឈឺច្រើនពេក អាយុ


ច្រើនពេក សុខភាពក៏មិនសូវល្អ ការសិក្សារៀនសូត្រក៏មិនសូវល្អ គ្មានដើមទុន ឬមួយក៏ឥឡូវមានកូនហើយចាំកូនធំសិនទៅ បង់រំលួសផ្ទះមិនទាន់ចប់ បង់រំលួសឡានមិនទាន់ហើយជាដើម។ គឺគាត់តែងតែមានលេសដាក់ខ្លួនជារៀងរហូត។ អ្នកណាដែលមានលេសពេញខ្លួនបែបនេះ ក្នុងមួយជីវិតនេះមិនអាចជោគជ័យបានឡើយ។ ដូច្នេះហើយទម្លាប់ទីពីរដែលអ្នកគួរតែបញ្ឈប់ប្រសិនណាអ្នកចង់ជោគជ័យនោះគឺឈប់រកលេសដាក់ក្នុងជីវិតរបស់អ្នកទៀតទៅ។

 

ទម្លាប់ទី 3 ដែលអ្នកគួរតែបញ្ឈប់នោះគឺជាទម្លាប់ពូកែខាងខ្លាច


អ្នកអាចខ្លាចនូវអ្វីគ្រប់យ៉ាងដូចជាខ្លាចបរាជ័យ ខ្លាចធ្វើខុស ខ្លាចថាទៅថ្ងៃអនាគតនឹងទៅជាយ៉ាងណា ខ្លាចថាប្រសិនណាធ្វើទៅហើយមិនអាចទៅមុខរួចជាដើម។ អ្នកត្រូវតែបញ្ឈប់ទម្លាប់ខ្លាចនេះអោយអស់។ ប្រសិនណាអ្នកនៅតែខ្លាចបែបនេះទៀត អ្នកនឹងមិនអាចចាប់ផ្ដើមធ្វើអ្វីៗបាននោះទេ។ ពាក្យផ្ទុយនៃពាក្យ​
ខ្លាចគឺពាក្យថាមានទំនុកទុកចិត្ត។ ការដែលមានទំនុកចិត្តគឺបានមកពីសមត្ថភាពរបស់អ្នក។​ ទំនុកចិត្តបានមកពីអ្នកដឹងថាអ្នកអាចមានសមត្ថភាពធ្វើអ្វីមួយបាន។​ ប្រសិនណាអ្នកចង់បានទំនុកចិត្ត អ្នកត្រូវអភិវឌ្ឍនូវសមត្ថភាពរបស់អ្នក។ ប្រសិនណាអ្នករស់នៅជាមួយភាពភ័យខ្លាច អ្នកនឹងមិនមានថ្ងៃណាសម្រេចជោគជ័យនិងក្លាយជាអ្នកមានបាននោះទេ។ ដូច្នេះទម្លាប់ទី 3 អ្នកត្រូវតែបញ្ឈប់គឺបញ្ឈប់ទម្លាប់ពូកែខ្លាច។

ទម្លាប់ទី 4 ដែលអ្នកត្រូវបញ្ឈប់ប្រសិនណាអ្នកចង់ក្លាយជាអ្នកមាននោះគឺទម្លាប់រស់នៅក្នុងភាពសុខស្រួល

តើទម្លាប់រស់នៅក្នុងសភាពសុខស្រួលគឺជាអ្វីទៅ? វាសំដៅទៅលើការដែលអ្នក


រស់នៅហើយធ្វើឲ្យអ្នកសប្បាយចិត្ត ស្រួលកាយសប្បាយចិត្ត មិនចាប់បាច់ទៅអភិវឌ្ឍឬក៏រីកចម្រើនអីទៅមុខទៀត។ គឺការដែលយល់ឃើញថាប៉ុណ្ណឹងគ្រប់គ្រាន់ហើយល្មមហើយ មានល្មមសម្រាប់គ្រប់គ្រាន់សម្រាប់ស៊ីចុកហើយ។ ខ្ញុំមិនចង់បានអ្វីច្រើនជាងនេះទៀតទេ។ ខ្ញុំចង់ប្រាប់ថាមានអាថ៌កំបាំងពីរយ៉ាង នោះគឺភាពងាយស្រួល និង ប្រាក់ចំណូល។ ប្រសិនណាអ្នកធ្វើទៅតាមភាពងាយស្រួលរបស់អ្នក នោះអ្នកនឹងទទួលបានប្រាក់កម្រៃតាមនោះដែរ។​ ប៉ុន្តែប្រសិបើអ្នកចង់រកប្រាក់ចំណូលបន្ថែម អ្នកត្រូវបំបែកភាពស្រណុកសុខស្រួលរបស់អ្នក។ តើអ្នកហ៊ានទេធ្វើអ្វីដែលអ្នកមិនដែលធ្វើពីមុនទេ? តើអ្នកចង់រៀនអ្វីថ្មីៗដែរឬទេ? តើអ្នកហ៊ានទេក្នុងការសាកល្បងហើយអាចនឹងបរាជ័យ? ប្រសិនណាអ្នកអាចបំបែកភាពស្រណុកសុខស្រួលរបស់អ្នកបាន ប្រាក់ចំណូលរបស់អ្នកនឹងអាចកើនបានច្រើនជាងមុន។ ដូច្នេះហើយទម្លាប់ទី
4 នាក់ទៅបញ្ឈប់គឺទម្លាប់រស់នៅក្នុងភាពសុខស្រួលរបស់អ្នក។

ទម្លាប់ទី 5 ដែលអ្នកគួរតែបញ្ឈប់គឺជាទម្លាប់ដែលគិតថាអ្នកដឹងអ្វីៗគ្រប់យ៉ាង


អ្នកក្រមានចំនេះដឹងតិចតួច ប៉ុន្តែនិយាយដូចចេះដឹងច្រើនណាស់អញ្ចឹង។ គាត់មានអារម្មណ៍ថាគាត់ជាដឹងអ្វីគ្រប់យ៉ាងនៅលើលោកនេះ។ គាត់ចូលចិត្តបញ្ចេញមតិ។ គាត់មិនបានគិតថាគាត់ត្រូវរៀននៅយកចំណេះថ្មីៗនោះឡើយ ខណៈពេលដែលអ្នកមានកំពុងតែស្វែងរកវិធីសាស្ត្រក្នុងការរកលុយ រកវិធីសាស្រ្តក្នុងការពង្រីកនូវសក្កានុពលជានិច្ច។
William Buffet អានក្នុងមួយថ្ងៃ 500 ទំព័រ ខណៈដែល Mark Zuckerberg អានសៀវភៅមួយខែពីរក្បាល។​ Bill Gates អានសៀវភៅមួយសប្តាហ៍មួយក្បាល។ ពួកគេទាំងនេះមានដល់ថ្នាក់នេះហើយ ពួកគេនៅតែបន្តអានសៀវភៅទៀត។ ដូច្នេះហើយទម្លាប់ទី 5 ដែលអ្នកឬបញ្ឈប់នោះគឺ បញ្ឈប់ទម្លាប់ធ្វើដូចជាដឹងគ្រប់យ៉ាង។ អ្នកគួរធ្វើខ្លួនដូចជាទឹកដែលមិនទាន់ពេញកែវអញ្ចឹង។


ទម្លាប់ទី 6 អ្នកត្រូវតែបញ្ឈប់ទស្សនាអ្នកចង់ក្លាយជាអ្នកមាននោះគឺទម្លាប់ធ្វើការសន្និដ្ឋានទុកជាមុន


នៅពេលដែលអ្នកឃើញមនុស្សក្មេងៗដែលបើកឡានឡូយៗ អ្នកអាចគិតក្នុងចិត្តថាមកពីឪពុកម្ដាយគេគឺជាអ្នកមាន។ នៅពេលដែលអ្នកឃើញស្រីស្អាតបើកឡានថ្លៃៗ អ្នកអាចគិតថាស្រីនោះអាចជាប្រពន្ធចុងគេ។ អ្នកតែងតែធ្វើការសន្និដ្ឋានទុកជាមុនបែបនេះទាំងខ្លួនអ្នកមិនដឹងការពិតថានាងនោះជានរណាផង។ តាមការពិតទៅអ្នកអាចច្រណែននឹងគេម្នាក់នោះទើបអ្នកជាយាមរកហេតុផលដើម្បីធ្វើឲ្យខ្លួនឯងនេះមើលទៅល្អជាង។ អ្នកអាចប្រាប់ខ្លួនឯងថាគេនោះមិនពូកែអ្វីជាងអ្នកនោះទេ មកពីគេមានខ្សែជាថៅកែ មកពីគេមានឪពុកម្តាយជាអ្នកមាន ឬមកពីគេជាប្រពន្ធចុងអ្នកមានជាដើម។ តែតាមការពិតទៅអ្នកខ្លួនឯងមិនអាចប្រៀបបាននឹងគេទើបអ្នករកមូលហេតុបែបនេះ ដោយសារតែអ្នកមានការច្រណែនគេតែប៉ុណ្ណោះ។ ដូច្នេះទម្លាប់ទី 6 ដែលអ្នកគួរតែបញ្ឈប់ប្រសិនណាអ្នកចង់ក្លាយជាអ្នកមាននោះគឺបញ្ឈប់ការសន្និដ្ឋានគេទុកជាមុន។

ទំលាប់ទី 7 ដែលធ្វើឲ្យអ្នកមិនអាចក្លាយជាអ្នកមានបាននោះគឺ ទម្លាប់ដែលអ្នកធ្វើឱ្យអ្នកគ្រប់គ្នាលើកនេះពេញចិត្ត


ពេលដែលអ្នកមិនហ៊ានបដិសេធចំពោះអ្នកដទៃហើយអ្នកចូលចិត្តយល់ព្រមជាមួយគេគ្រប់គ្នា ទោះបីជាអ្នកមិនចង់ទៅជាមួយគេអ្នកត្រូវសម្រេចចិត្តទៅដែរ។ អ្នកចង់ឱ្យអ្នកនេះអ្នកនោះពេញចិត្តនិងចង់ធ្វើឱ្យគេសប្បាយចិត្តជាដើម។ តាមពិតទៅនេះបណ្ដាលមកពីអ្នកមានការស្រឡាញ់ខ្លួនឯងតិចពេក។ អ្នកមិនហ៊ានអះអាងដើម្បីខ្លួនឯងទេ។ តើអ្នកធ្លាប់ជិះយន្តហោះទេ? នៅលើយន្តហោះនេះគេប្រាប់ថា ប្រសិនណាមានអ្វីកើតឡើង ចូរឲ្យអ្នកពាក់ម៉ាស់ខ្លួនឯងជាមុនសិនមុននឹងអ្នកពាក់ម៉ាសឲ្យអ្នកដទៃ។ អ្នកត្រូវតែគិតដល់ខ្លួនឯងជាមុនសិន។ អ្នកត្រូវធ្វើអោយខ្លួនឯងមានសុវត្ថិភាពសិទ្ធិមុននឹងមានកម្លាំងទៅជួយដល់អ្នកដទៃបាន។ ដូចនេះទម្លាប់ទី
7 ដែលធ្វើឲ្យអ្នកមិនអាចក្លាយជាអ្នកមានបាននោះគឺ ការគិតដល់អ្នកដទៃមុននឹងគិតដល់ខ្លួនឯង។

ទំលាប់ទី 8 ដែលធ្វើឲ្យអ្នកមិនអាចក្លាយជាអ្នកមានបានទាល់តែសោះនោះគឺ អ្នកស្ដាប់គេនិយាយច្រើនជាងស្តាប់ខ្លួនឯង

អ្នកតែងតែខ្វល់ខ្វាយថាអ្នកដទៃគិតយ៉ាងណាចំពោះខ្លួន។ អ្នកធ្វើឲ្យសម្លេងអ្នក
ដទៃឮជាងសំឡេងខ្លួនឯង។ អ្នកចង់ធ្វើឱ្យអ្នកដទៃលើលោកនេះគិតឃើញដូចអ្នកសិនទើបអ្នកសម្រេចធ្វើកិច្ចការណាមួយបាន។ លោក
Jack Ma មុននឹងចាប់ផ្ដើមបើក Alibaba ដំបូង គាត់បានទៅនិយាយបបួលមិត្តភក្កិគាត់ជាច្រើននាក់។ គាត់ព្យាយាមនិយាយទាក់ទាញពួកគេនោះធ្វើតាមខ្លួនគាត់។ ប៉ុន្តែមិត្តភក្កិរបស់គាត់បដិសេធទាំងអស់។ ទោះជាយ៉ាងនេះក្តី គាត់នៅតែជម្នះចាប់ផ្ដើមធ្វើ។ នាងចេកនាងលីននៅពេលដែលនាងចាប់ផ្ដើមសរសេររឿង Harry Potter ដំបូង នាងស្នើររឿងរបស់នាងទៅឱ្យកន្លែងបោះពុម្ពជាច្រើនកន្លែង។ គេក៏ប្រាប់នាងវិញថា សៀវភៅលក់មិនដាច់ទេ តែនាងនៅតែជម្នះ នឹងការលក់វាទៀត។ ម្ចាស់ហាង KFC ពេលដែលយករូបមន្តទៅស្នើរដល់ភោជនីយដ្ឋានផ្សេងៗ មិនមានអ្នកណាចាប់អារម្មណ៍ហើយសុទ្ធតែបដិសេធទាំងអស់។ តែទីបំផុតគាត់នៅតែអះអាងធ្វើដោយខ្លួនឯងរហូតបានសំរេច។ ប្រសិនណាជាអ្នកចង់សម្រេចកិច្ចការអ្វីមួយ អ្នកត្រូវបញ្ឈប់ការស្ដាប់សំឡេងរបស់អ្នកដទៃច្រើនជាងស្លាប់ខ្លួនឯង។ អ្នកត្រូវតែស្ដាប់សំឡេងបេះដូងខ្លួនឯងឲ្យបានច្រើនជាងមុន។

ទម្លាប់ទី 9 ដែលអ្នកត្រូវតែបញ្ឈប់ប្រសិនណាចង់ក្លាយជាអ្នកមាននោះគឺបញ្ឈប់ទម្លាប់ពូកែអៀន


ការអៀនរក្នុងការទៅជួបអ្នកដទៃ មិនហ៊ានក្នុងការថតមុខកាមេរ៉ា និងការជួបមនុស្សមិនដែលស្គាល់ជាដើម។ តាមការពិតទៅ លើរកបានចំណូលភាគច្រើនគឺសុទ្ធតែបានបានមកពីអ្នកដែលអ្នកមិនស្គាល់ពីមុនមក។ ប្រសិនណាអ្នកអៀនក្នុងការនិយាយជាមួយអ្នកដែលអ្នកមិនស្គាល់ ឬក៏មិនហ៊ាននិយាយជាមួយពួកគេ នោះអ្នកគ្មានថ្ងៃជាក្លាយអ្នកមានបាននោះទេ។ អ្នកដែលពូកែខាងអៀនគឺជាអ្នកដែលស្រឡាញ់ខ្លួនឯងតិចណាស់។ ការដែលអ្នកអៀនខ្មាស់នេះបណ្ដាលមកពីអ្នកចង់រស់នៅក្នុងសភាពដែលងាយស្រួល​ហើយអ្នកគ្រាន់តែចង់រស់នៅជាមួយមនុស្សដែលអ្នកស្គាល់តែប៉ុណ្ណោះ។ ប្រសិនបើអ្នកធ្វើបែបនេះ អ្នកគ្មានផ្លូវក្លាយជាអ្នកមានកើតនោះទេ។ ប្រសិនណាអ្នកចង់ក្លាយជាអ្នកមាន អ្នកត្រូវយកឈ្នះលើខ្លួនឯងមិនអាចបានជាមុនសិន។

ទម្លាប់ទាំង 10 ដែលអ្នកត្រូវបញ្ឈប់ប្រសិនណាចង់ឆ្លើយជាអ្នកមាននោះគឺ ទម្លាប់ចូលចិត្តបន្លំខ្លួន

អ្នកខ្លះបន្លំខ្លួនរហូតទាល់តែគេចាប់បាន។ គឺគេមិនហ៊ានសម្ដែងជាខ្លួនឯងពិត


ប្រាកដដោយសារខ្លាចគេមិនពេញចិត្ត។ ខ្ញុំសូមប្រាប់ថាអ្នកគួរតែធ្វើខ្លួនឲ្យដូចជាខ្លួនរបស់ខ្លួនឯងពិតៗ។ អាចមានអ្នកខ្លះមិនចូលចិត្តអ្នក ក៏ប៉ុន្តែក៏វាល្អជាងការដែលអ្នកបន្លំខ្លួនមិនមែនជាខ្លួនឯង ហើយសុខចិត្តធ្វើខ្លួនជាអ្នកដទៃ។ ប្រសិនបើថ្ងៃណាមួយអ្នកក្លាយជាមនុស្សល្បីៗ ក៏នៅតែមានអ្នកខ្លះមិនចូលចិត្តអ្នកដដែលហ្នឹង។ អ្នកមិនចាំបាច់ចាប់អារម្មណ៍រឿងនេះទេ។ ធ្លាប់មានគេប្រាប់ខ្ញុំថា
នៅណាថ្ងៃណាមួយអ្នកឡើងខ្ពស់ល្បីល្បាញ នឹងមានអ្នកនិយាយអាក្រក់ពីអ្នក។ ដូច្នេះមិនចាំបាច់ឡើងខ្ពស់ឬក៏ល្បីៗទេ។ តាមពិតទៅធ្វើអញ្ចឹងមិនត្រូវនោះទេ។ ប្រសិនណាអ្នកឡើងខ្ពស់ហើយល្បី រឿងទាំងនោះធ្វើអ្វីអ្នកបាននោះទេ។ ដូច្នេះហើយទម្លាប់ទី 10 ដែលអ្នកចាំបាច់ត្រូវតែមានប្រសិនអ្នកចង់ក្លាយជាអ្នកមាននិងជោគជ័យនោះគឺ ចូលបញ្ឈប់ទម្លាប់ដែលបន្លំធ្វើខ្លួនមិនមែនជាខ្លួនឯងទៀតទៅ។

Post a Comment

0 Comments